នារសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សាលប្រជុំធំរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម សុី សួន អភិបាលរង នៃគណៈអភិបាលខេត្ត,តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកប្រធានរតនាគារខេត្ត,លោកនាយករងរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ក្នុងខេត្ត។